ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២:១៩នាទី រសៀល លោក លឹម ឌី ចៅសង្កាត់ដងទង់ និង មេភូមិ៤ អនុភូមិ និងជំនួយការភូមិ៤ បានចូលរួមជាមួយសមាគមមនុស្សធម៌ ដារុលអាឃីរោះកម្ពុជា ដឹកនាំដោយលោក មុស្លីមីន បានផ្តល់អំណោយរបស់សមាគមជូនដល់ប្រជាពលរដ្ឋចំនួន០៦ គ្រួសារ ដែលត្រូវភ្លើងឆេះផ្ទះ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង អំណោយក្នុង០១គ្រួសារទទួលបាន អង្ករ១០ គីឡូ និង គ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#