/ / / / /

ក្រុមប្រឹក្សាអាណត្តិទី៥ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ឆ្នាំ២០២២

ក្រុមប្រឹក្សាអាណត្តិទី៥ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ឆ្នាំ២០២២

ក្រុមប្រឹក្សាឃុំ សង្កាត់ មានតួនាទីជំរុញ និងគាំពារអភិបាល សម្រាប់បំពេញសេចក្តីត្រូវការជាមូលដ្ឋាន ក្នុងឃុំសង្កាត់របស់ខ្លួនបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ស្របតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

១ -តួនាទីបម្រើកិច្ចការមូលដ្ឋាន :
-ធានារក្សាសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ។
-រៀបចំចាត់ចែងសេវាសាធារណៈចាំបាច់ និងមើលការខុសត្រូវឱ្យកិច្ចការទាំងនោះដំណើរការបានល្អ
-លើកទឹកចិត្តឱ្យមានការបង្កើនផាសុកភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។
-ការពារ ថែរក្សាបរិស្ថាន ធនធានធម្មជាតិ វប្បធម៌ បេតិកភណ្ឌជាតិ។
-សម្របសម្រួលទស្សនៈ របស់ប្រជាពលរដ្ឋ ដើម្បីឱ្យមានការយោគយល់អធ្យាស្រ័យទៅវិញទៅមក
-បំពេញកិច្ចការជាទូទៅ ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

២-តួនាទីជាភ្នាក់ងារតំណាងរដ្ឋ
-រដ្ឋបាលឃុំ សង្កាត់មានភារកិច្ចអនុវត្តទៅតាមច្បាប់ព្រះរាជក្រឹត្យ អនុក្រឹត្យប្រាស និងលិខិតបទដ្ឋានពាក់ព័ន្ធ។
-ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធានាផ្សព្វផ្សាយព័ត៌មានឱ្យបានទៀងទាត់ ដល់ប្រជាពលរដ្ឋ ក្នុងឃុំ សង្កាត់ អំពីបញ្ហាទាំងឡាយស្របតាមសមត្ថកិច្ចរបស់ខ្លួន និងអំពីសេចក្តីសម្រេច នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។

៣-តួនាទី និងភារកិច្ចរបស់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន និងរួមចំណែកក្នុងការកសាងប្រទេសជាតិឱ្យរីកចម្រើន រុងរឿងប្រជាពលរដ្ឋគ្រប់រូបក្នុងមូលដ្ឋានត្រូវមានកាតព្វកិច្ចចូលរួមក្នុងការ ងារសំខាន់ៗរបស់ ឃុំ សង្កាត់ដូចជា :
-ប្រជាពលរដ្ឋមានសិទ្ធិចូលរួមស្តាប់កិច្ចប្រជុំសាធារណៈរបស់ក្រុមប្រឹក្សាឃុំ ប៉ុន្តែពុំមានសិទ្ធិអនុម័តបានទេ។
-ប្រជាពលរដ្ឋអាចលើកសំណួរ ដល់មេឃុំ ចៅសង្កាត់ ឬសមាជិកក្រុមប្រឹក្សា នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដោយអនុលោមទៅតាមបទបញ្ជាផ្ទៃក្នុង សម្រាប់កិច្ចប្រជុំ ក្រុមប្រឹក្សាឃុំ សង្កាត់។
-ប្រពលរដ្ឋមានសិទ្ធិលើកសំណើ ឬធ្វើការប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរ ឬផ្ទាល់មាត់ ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ហើយក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវឆ្លើយតបនឹងសំណើ ឬការប្តឹងនោះជាកំហិត។
-ចំពោះសំណើ ឬការប្តឹងតវ៉ាទាំងឡាយណា ដែលមេឃុំ ចៅសង្កាត់មិនអាចដោះស្រាយបាន ក្នុងសមត្ថកិច្ចរបស់ខ្លួន មេឃុំចៅ សង្កាត់ត្រូវដាក់ក្នុងរបៀបវារៈអង្គប្រជុំបន្ទាប់ របស់ក្រុមប្រឹក្សាឃុំ សង្កាត់។
-មេឃុំ ចៅសង្កាត់ត្រូវជូនព័ត៌មាន ដល់ប្រជាពលរដ្ឋអំពីការដោះស្រាយរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។
-ប្រជាពលរដ្ឋមានសិទ្ធិ និងនូវព័ត៌មានទាំងឡាយដែលទាក់ទងទៅនឹងការងារអភិវឌ្ឍន៍ភូមិ ឃុំ៕
ថ្ងៃពុធ ៥ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ August 31, 2022

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    29/06/2026

    លោក ម៉ែន វិបុល ជំទប់ទី២ឃុំជីផាត បានចូលរួមសហការណ៍ជាមួយ សហគមន៍អេកូទេសចរណ៍ជីផាត និងក្រុមហ៊ុន យីដា មេនូហ្វេកធឺរើ ខូអិលធីឌី បានផ្តួចផ្តើមគំនិត ដាំកូនឈើ ចំនួន ៣០,០០០ ដើម នៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត ដើម្បីជួយ ដល់បរិស្ថាន ក្នុងការទប់ស្កាត់បំរែបំរួលអាកាសធាតុ និងថែរក្សាផែនដី ស្ថិតនៅភូមិជាំស្លា។

  • ហេង គីមឆន/
    29/06/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤

  • ហេង គីមឆន/
    29/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់ “ស្តម្ភរដ្ឋធម្មនុញ្ញចម្លង” សម្រាប់យកមកតម្កល់ទុកជាមង្គលវត្ថុ សម្រាប់ប្រារឰពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅរដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    29/06/2026

    លោក គឹម រម្នី អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរបានដឹកនាំលោក ឃឿន សំ ប្រធានស្ដីទីការិយាល័យអប់រំយុវជន និងកីឡាស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីវឌ្ឍនភាព ផែនការអនុវត្តស្តង់ដាសាលារៀនគំរូ ឆមាសទី១ ឆ្នាំ២០២៦ រយៈពេល២ថ្ងៃ(២៩-៣០ខែ មិថុនា ឆ្នាំ២០២៦)

  • មន្ទីរកិច្ចការនារី/
    29/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យឡើងវិញពីប្រសិទ្ធភាពនៃការអនុវត្តការងារប្រចាំខែ និងលើកជាអនុសាសន៍សម្រាប់អនុវត្តបន្តនៅ សាលប្រជុំមន្ទីរកិច្ចការនារីខេត្ត

  • រដ្ឋបាលស្រុកគិរីសាគរ/
    29/06/2026

    លោក ស្រៀង សេងហុក សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ លោកស្រី តាំង សុភ័ក្រ្ដធីតា អភិបាលរងស្រុកគិរីសាគរ បានទទួលស្វាគមន៍លោកស្រី អ៊ុន សុគន្ធនីតា នាយករងរដ្ឋបាលសាលាខេត្ត ជាគណៈអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី ចំណេះដឹងមូលដ្ឋានអំពីរមេរោគអេដស៍ និងជំងឺអេដស៍ដល់គណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ស្រុកគិរីសាគរ