ដោយមានការយកចិត្តទុកដាក់និងចង្អុលបង្ហាញ ពី លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកស្រី គ្រីសោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំសមាជិកក្រុមប្រឹក្សាស្រុក មន្រ្តីរាជការសហការជាមួយកម្លាំងអធិការដ្ឋានស្រុក រដ្ឋបាលព្រៃឈើ អាជ្ញាធរឃុំអណ្តូងទឹក ព្រមទាំងមានការចូលរួមរបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជនសសយក យុវជនក១២ និងយុវជនសមាគមសិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្តជាលើកទី២ បានចូលរួមដាំកូនឈើចំនួន ២០០ដើមប្រភេទឈើគគី នៅលើសួនយុវជនភ្នំត្រងោល ដែលជាការឧបត្ថមពីរដ្ឋបាលព្រៃឈើខេត្តកោះកុង។ ទីតាំសួនយុវជនភ្នំត្រងោល ស្ថិតនៅក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ជិតរង្វង់មូលវិថីសាយ ភូថង ជិះចូលតាមផ្លូវគ្រួសក្រហមប្រហែល៥គីឡូម៉ែត្រ។
បញ្ជាក់ៈ សួនយុវជនភ្នំត្រងោលនេះ នៅពីមុខផ្លូវចូលទឹកអូរតា វណ្ណា !!!
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃអង្គារ ៤ កើត ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២
ខែសីហា 30, 2022ឮ