/ / / /

នាងខ្ញុំ និងស្វាមី ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ និងសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់លោកស្រី ឡាយ ហ៊ុនគី (ហៅ ត្រឹង ងា)

នាងខ្ញុំ និងស្វាមី ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ និងសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់លោកស្រី ឡាយ ហ៊ុនគី (ហៅ ត្រឹង ងា)។

យើងខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដោយដួងចិត្តស្មោះ និងសូមឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកស្រី ឡាយ ហ៊ុនគី សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ការរៀបចំតាក់តែង ចងក្រងនូវ “សៀវភៅអរិយធម៌ខ្មែរ” ដែលជាស្នាដៃដ៏ល្អប្រណិតបំផុត ដែលទោះជាលោកស្រីបានបាត់បង់ជីវិតលោកចាកលោកនេះទៅក៏ពិតមែន តែ” សៀវភៅអរិយធម៌” របស់លោកស្រី គឺជាមរតកមិនអាចកាត់ថ្លៃបាន និងជាប្រភពឯកសារដ៏ចម្បង ជាស្ពានឆ្លងដ៏សំខាន់សម្រាប់ជំនួយដល់អ្នកសិក្សាចំណេះដឹងទូទៅ ជាពិសេសអ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយ ដើម្បីបន្តការសិក្សាស្រាវជ្រាវបន្ថែម ស្វែងយល់កាន់តែច្បាស់អំពីវប្បធម៌ និងអរិយធម៌ខ្មែរ។
ស្នាដៃនិពន្ធដ៏ប្រពៃថ្លៃថ្លា របស់លោកស្រី គឺនៅតែស្ថិតនៅដិតដានដក់ជាប់ក្នុងក្រអៅបេះដូងរបស់យើងខ្ញុំ និងជនកម្ពុជាគ្រប់រូបជានិច្ចនិរន្ត៍។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/06/2026

    សេចក្តីជូនដំណឹង ស្តីពីពិធីបុណ្យពូនភ្នំទុរេនសាមគ្គី និងផ្សព្វផ្សាយសក្តានុពលកសិទេសចរណ៍ នៅក្នុងស្រុកថ្មបាំង

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យការសាងសង់ផ្លូវបេតុង ចំនួន ២ខ្សែ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង -ខ្សែទី១ ប្រវែង ២៦៦ម៉ែត្រ ទទឹង ៧ម៉ែត្រ -ខ្សែទី២ ប្រវែង ៧៦ម៉ែត្រ ទទឹង ៦ម៉ែត្រ

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញពិនិត្យមើលផ្លូវ ដែលបានឈូសឆាយកិនបង្ហាប់ ត្រៀមអ៊ុតកៅស៊ូអាសេ នៅខាងលិច និងខាងជើងផ្សារដងទង់ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យស្ពានបេតុងមានជើងចូលចេតិយឃុនឆាង ប្រវែង ១៥៨ ម៉ែត្រ ទទឹង ៣ម៉ែត្រ ដែលបានបញ្ចប់ការសាងសង់១០០% និងដំណើរការជួសជុលសួនច្បារ នៅខាងមុខស្ពានចូលឃុនឆាង សាងសង់បានចំនួន ៩០% ស្ថិតនៅភូមិនាងកុក ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    ផែនទីគោលដៅទេសចរណ៍ក្នុងខេត្តកោះកុង Koh Kong Tourism Sites Map

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខកុមារ និងរៀបចំអាហារថ្ងៃត្រង់ នៅមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង