រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង ដឹកនាំក្រុមកាតងារស្រុក ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម និងដាក់ថ្នាំអាបែតកម្ចាត់មូសខ្លាតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង

ស្រុកកោះកុង ៖ ថ្ងៃសុក្រ ១៤ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ យោងតាមចាត់តាំងរបស់លោក អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង លោកស្រី អ៊ិន សុភី អភិបាលរងស្រុក បានដឹកនាំក្រុមការងារ​ស្រុក សហការជាមួយ​អាជ្ញាធរ​ឃុំត្រពាំងរូង និងមណ្ឌលសុខភាពត្រពាំងរូង ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម និងដាក់ថ្នាំអាបែតកម្ចាត់មូសខ្លាតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។​

ជាមួយគ្នានេះ ក៏មានការចូលរួមពីលោកនាយកសាលា លោកគ្រូ-អ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង មេភូមិត្រពាំងរូង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង ក្រុមកាយរិទ្ធ ក្រុមយុវជន ស.ស.យ.ក និងក្រុមយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង​។

អត្ថបទទាក់ទង