រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានចូលរួមវគ្គផ្សព្វផ្សាយ អំពីការងារព័ត៌មានវិទ្យា ដល់ក្រុមប្រឹក្សាឃុំអាណត្តទី៥ នៅសាលប្រជុំសាលាស្រុកកោះកុង ។

ឃុំកោះកាពិ៖ ថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២:៣០ នាទីរសៀល លោកស្រី លិ ឡាំង បានដឹកនាំក្រុមការងារឃុំរួមមាន: ជំទប់ទី១ឃុំ ជំទប់ទី២ឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងជំនួយការរដ្ឋបាលឃុំ ចូលរួមវគ្គផ្សព្វផ្សាយ អំពីការងារព័ត៌មានវិទ្យា ដល់ក្រុមប្រឹក្សាឃុំអាណត្តទី៥ ក្រោមអធិបតីភាពលោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង