ស្រុកកោះកុងះ ថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ ដឹកនាំដោយលោក សេក ជន នាយប៉ុស្តិ៍ បានសហការជាមួយអជ្ញាធរភូមិ.ឃុំ បានចុះស្រង់ស្ថិតិប្រជាពលរដ្ឋ និងពិនិត្យមើលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលហួសសុពលភាព ស្ថិតនៅភូមិថ្មី និងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ និងប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ដើម្បីទ្រសភាពការណ៍ផ្សេងៗ ។
ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់