ស្រុកកោះកុង ៖ រសៀលថ្ងៃអង្គារ ១១ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធានក្រុមការងារដីរដ្ឋថ្នាក់ស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យពិភាក្សាលើការរៀបចំផែនទីសម្រាប់ភូមិរៀបរយ និងតំបន់វិស្សមកាលក្រសួងការពារជាតិ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
សមាសភាពចូលរួមាន លោកអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងភូមិបាលស្រុក លោកមេឃុំ ជំទប់ទី១ ឃុំជ្រោយប្រស់ លោកមេភូមិជ្រោយប្រស់ និងមេភូមិថ្មី។