ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ខែសីហា ឆ្នាំ២០២២ លោក សុខ ភិរម្យអភិបាលរងស្រុក និងជាអនុប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូស្រុកកោះកុង តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធានគណៈកម្មការ ដឹកនាំគណៈកម្មការ ចូលរួមប្រជុំជាមួយមណ្ឌលសុខភាពត្រពាំងរូង ដើម្បីពិនិត្យមើលឯកសារពាក់ព័ន្ធនឹងស្តង់ដារ ស្ដីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ក្នុងស្រុកកោះកុង ខេត្តកោះកុង នៅមណ្ឌលសុខភាពត្រពាំងរូង ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
សមាសភាពរួមមានលោក លោកស្រីសមាជិកគណៈកម្មការ ប្រធាន និងបុគ្គលិកមណ្ឌលសុខភាពត្រពាំងរូង។