វេលាម៉ោង ០២:៣០នាទីរសៀល រដ្ឋបាលស្រុកបូទុមសាគរ សហការជាមួយអយ្យកាអមសាលាដំបូងខេត្តកោះកុង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការលាងសំអាតប្រាក់ ក្រោម គណៈអធិបតី ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង និងលោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ និងមានការចូលរួមពីលោកព្រះរាជអាជ្ញារង លោកលោកស្រី អភិបាលរងស្រុក នាយក នាយករង រដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យទាំង១៣កងកម្លាំងទាំង៣ប្រភេទ លោកមេឃុំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ មេភូមិទាំង៤ឃុំ និងមន្ត្រីពាក់ព័ន្ធ។
គោលបំណង នៃវគ្គសិក្ខាសាលានេះ គឺដើម្បីពង្រឹងការអនុវត្តច្បាប់ និងនីតិវិធីច្បាប់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងត្រឹមត្រូវពិសេសការអនុវត្តច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលស្ថិតក្នុងដែនដីរដ្ឋបាលស្រុក នៃខេត្តកោះកុង។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
======================
ថ្ងៃចន្ទ ១០ រោច ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២
ខែសីហា 22, 2022




















