លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា តំណាងលោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារអនុសាខា សហការជាមួយក្រុមប្រឹក្សាឃុំប៉ាក់ខ្លង ចុះសួរសុខទុក្ខស្រ្តីក្រីក្រសម្រាលកូននៅមណ្ឌលសុខភាពប៉ាក់ខ្លង មានឈ្មោះ នួន សារី អាយុ៣១ឆ្នាំ មានកូនក្នុងបន្ទុក០២នាក់ រស់នៅភូមិ៣ឃុំប៉ាក់ខ្លង។
អំណោយដែលអនុសាខាប្រគល់ជូនមាន អង្ករ២០kg ទឹកត្រី០២ដប ទឹកស៊ីអីវ០២ ប៊ីចេង០១កញ្ចប់ អំបិល០២កញ្ចប់ ប្រេងឆា០១ដប ស្ករសរ០១kg ជេល០២ដប មុង០១ កន្ទេល០១ ទឹកសុទ្ធ០៣យួរ និងថវិកា គ ក ន ក ឃុំ ៥០,០០០រៀល ថវិកាផ្ទាល់របស់លោកស្រី គង់ វាសនា ៣០,០០០រៀល លោកស្រី លី មុន្នី ២០,០០០រៀល លោកស្រី សុង រំដេង ២០,០០០រៀល លោក ឌុក ស៊្រ ២០,០០០រៀល សរុប១៤០,០០០រៀល។
ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២