លោក កែវ សុខ មេឃុំស្រែអំបិល បានដឹកនាំក្រុមការងារឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារមួយចំនួនឧបត្ថម្ភជូន លោក អិន ខាត់ ភេទប្រុស អាយុ ៨១ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សាស្រុក ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន នៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ សម្ភារទាំងនោះ រួមមាន អង្ករ ៥០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកបរិសុទ្ធ២កេស ទឹកផ្លែឈើ១កេស ទឹកត្រចៀកកាំ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា ១០០,០០០រៀល។
ប្រភព៖ តាក់ ធីដា