រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំអាជ្ញាធរភូមិ កម្លាំងប្រជាការពារភូមិ ព្រមទាំងមានការចូលរួមសហការពីប្រជាពលរដ្ឋ ចុះដឹកថ្មចាក់ពង្រាយលើផ្លូវដែលដាច់ខូចដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ចំនួន៨គោយន្ត នៅចំនុចកោះរកា ស្ថិតនៅភូមិ ជីមាល ឃុំអណ្តូងទឹក

ដោយពិនិត្យឃើញផ្លូវមានសភាពខូចខ្លាំងធ្វើឲ្យមានភាពលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃអាទិត្យ ទី២១ខែសីហា ឆ្នាំ២០២២ លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំអាជ្ញាធរភូមិ កម្លាំងប្រជាការពារភូមិ ព្រមទាំងមានការចូលរួមសហការពីប្រជាពលរដ្ឋ ចុះដឹកថ្មចាក់ពង្រាយលើផ្លូវដែលដាច់ខូចដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ចំនួន៨គោយន្ត នៅចំនុចកោះរកា ស្ថិតនៅភូមិ ជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ក្នុងនោះដែរក៏បានទទួលការឧបត្ថម្ភថវិកាពីលោក អុ៊ក ហាន់ ចំនួន១០ម៉ឺនរៀល សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពជួសជុលនេះផងដែរ។

ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក

----------------------------------------

ថ្ងៃអាទិត្យ ៩ រោច ខែស្រាពណ៍ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២

August 21, 2022

អត្ថបទទាក់ទង