រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហួន ណាក់ ជំទប់ទី២ បានកៀរករប្រជាពលរដ្ឋ ក្នុងភូមិ ដើម្បីជួយជញ្ជូនដីចាក់បំពេញកន្លែងធ្វើបន្ទប់ទឹក ដែលមានទីតាំងនៅវត្តពោធិគិរីមនោរម្យ(ហៅវត្តតាតៃភូមិដូង)។

ស្រុកកោះកុង៖ ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោក ហួន ណាក់ ជំទប់ទី២ នឹងលោក ភួង ផេង សមាជិកភូមិអន្លង់វ៉ាក់ ក្រោមការចង្អុលបង្ហាញរបស់លោកអ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានកៀរករប្រជាពលរដ្ឋ ក្នុងភូមិ ដើម្បីជួយជញ្ជូនដីចាក់បំពេញកន្លែងធ្វើបន្ទប់ទឹក ដែលមានទីតាំងនៅវត្តពោធិគិរីមនោរម្យ(ហៅវត្តតាតៃភូមិដូង) ដោយសារផ្លូវតូចចង្អៀត ឡានដឹកដីមិនអាចចូលទៅដល់ទីតាំងបាន ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។

ប្រភពៈ រដ្ឋបាលឃុំតាតៃក្រោម

អត្ថបទទាក់ទង