លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្ត និងជាប្រធានក្រុមការងារព័ត៌មានវិទ្យា នៃរដ្ឋបាលខេត្តកោះកុង និងលោក ហុង ប្រុស អភិបាលស្តីទីស្រុកស្រែអំបិល បានអញ្ជើញជាគណៈអធិបតីបើកវគ្គផ្សព្វផ្សាយ អំពីការងារព័ត៌មានវិទ្យាជូនក្រុមប្រឹក្សាឃុំ អាណត្តិទី៥ (អាណត្តិថ្មី) ដែលរៀបចំដោយក្រុមការងារព័ត៌មានវិទ្យាខេត្ត និងមានការអញ្ជើញចូលរួមពីក្រុមការងារព័ត៌មានវិទ្យាស្រុក ក្រុមប្រឹក្សាឃុំទាំង០៦នៃស្រុក និងស្មៀនឃុំគ្រប់ឃុំ នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព៖ តាក់ ធីដា