ថ្ងៃទី១៨ខែសីហា ឆ្នាំ២០២២
លោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីកម្មវិធីគ្រុនចាញ់ថ្នាក់ខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំត្រីមាសរបស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ដឹកនាំកិច្ចប្រជុំដោយ បណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។
នៅសាលប្រជុំជាន់ផ្ទាល់ដីនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង។