រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក សុតា នាយករងរដ្ឋបាល និងជាប្រធានក្រុមព័ត៌មានវិទ្យាខេត្តកោះកុង និងលោក ហុង ប្រុស អភិបាលស្តីទីស្រុកស្រែអំបិល បានអញ្ជើញជាគណៈអធិបតី ក្នុងវគ្គផ្សព្វផ្សាយ អំពីការងារព័ត៌មានវិទ្យា ជូនដល់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ (អាណត្តិថ្មី) សម្រាប់ស្រុកស្រែអំបិល នៃខេត្តកោះកុង

លោក អ៊ុក សុតា នាយករងរដ្ឋបាល និងជាប្រធានក្រុមព័ត៌មានវិទ្យាខេត្តកោះកុង និងលោក ហុង ប្រុស អភិបាលស្តីទីស្រុកស្រែអំបិល បានអញ្ជើញជាគណៈអធិបតី ក្នុងវគ្គផ្សព្វផ្សាយ អំពីការងារព័ត៌មានវិទ្យា ជូនដល់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ (អាណត្តិថ្មី) សម្រាប់ស្រុកស្រែអំបិល នៃខេត្តកោះកុង។

លោកនាយករងរដ្ឋបាល បានលើកឡើងថា ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំរដ្ឋបាលស្រុក ដែលបានគាំទ្រ ក្នុងរបៀបចំព័ត៌មាន របស់រដ្ឋបាល ទាំងរដ្ឋបាលឃុំទាំងអស់ ដែលកើតមាននៅក្នុងមូលដ្ឋាន ក្នុងគេទំព័រ និងហ្វេសប៊ុក រដ្ឋបាលខេត្តកោះកុង ក្នុងន័យផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់សាធារណជន អ្នកពាក់ព័ន្ធ និងអ្នកដែលមានតម្រូវការសេវានានា។ ខ្ញុំសូមជម្រាបផងដែរថា សកម្មភាពរបស់លោក លោកស្រីទាំងអស់បានឆ្លុះបញ្ចាំងពីសកម្មភាពនានា របស់មូលដ្ឋាន ដើម្បីផ្តល់សេវាកម្ម និងផលប្រយោជន៍របស់ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។ មួយវិញទៀតខ្លឹមសារ ដែលលោក លោកស្រី បានសរសេរ ក្នុងគេហទំព័រ និងហ្វេសប៊ុកទាំងអស់បង្ហាញ អំពីកិច្ចការប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដូចជាកិច្ចប្រជុំ ពិធីសំណេះសំណាល សាកសួរសុខទុក្ខ ចែកអំណោយ ទេសចរណ៍ សេវានានា….. និងសកម្មភាពជាច្រើនទៀត។

លោកអភិបាលស្តីទីស្រុកស្រែអំបិល បានគូសបញ្ជាក់ថា សូមឱ្យលោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំទាំងអស់យកចិត្តទុកដាក់ ក្នុងការរៀបចំព័ត៌មានឱ្យបានល្អប្រសើរ និងគ្រប់សកម្មភាពក្នុងមូលដ្ឋាន ធ្វើយ៉ាងណាផ្អែកតាមគោលការណ៍នៃការសរសេរព័ត៌មាន ដែលក្រុមការងារខេត្ត បានផ្សព្វផ្សាយនាពេលនេះ ចាប់ពីពេលនេះតទៅសូមលោកមេឃុំទាំងអស់ រៀបចំមន្ត្រីទទួលបន្ទុកព័ត៌មានទទួលបន្ទុកព័ត៌មាន មួយវិញទៀតស្មៀនឃុំ ត្រូវយកចិត្តទុកដាក់ពិនិត្យរាល់សកម្មភាពរបស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ ដើម្បីសរសេរព័ត៌មាន ក្នុងគេហទំព័រ និងហ្វេសប៊ុកផ្លូវការ របស់រដ្ឋបាលខេត្តកោះកុង ដើម្បីឱ្យសាធារណជនទទួលបាននូវព័ត៍ក្នុងមូលដ្ឋាន៕
ថ្ងៃព្រហស្បតិ៍ ៦ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ August 18, 2022

អត្ថបទទាក់ទង