រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ថាន់ វីណៃ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ស្រុក បានចូលរួមកិច្ចប្រជុំធ្វើផែនការរួម ស្តីពីគណនេយ្យភាពសង្គម នៅក្នុងឃុំពាមក្រសោប

លោក ថាន់ វីណៃ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ស្រុក បានចូលរួមសហការជាមួយរដ្ឋបាលឃុំពាមក្រសោប រៀបចំកិច្ចប្រជុំធ្វើផែនការរួមស្តីពីគណនេយ្យភាពសង្គម ដោយមានលោក លី សេងម៉ៃ តំណាងអង្គការសកម្មភាពដៃគូរអភិវឌ្ឍន៍ ចុះសម្របសម្រួល ដោយធ្វើផែនការជាមួយលោក ប្រធានក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សា ស្មៀន មេភូមិគ្រប់ភូមិ រួមទាំងលោកគ្រូ អ្នកគ្រូនៃសាលាបឋមសិក្សាកោះកាង និងប្រជាពលរដ្ឋក្នុងឃុំ ចូលរួមចំនួន ៣៨នាក់ ស្រី២៩នាក់ ។
បានលើកគម្រោងជាអាទិភាព មានចំនួន ៤គម្រោង÷

  • សាងសង់របងសាលាឃុំ ប្រវែង១៩៤ម៉ែត្រ តម្លៃប៉ាន់ស្មាន់ចំនួន ៦៧,៩០០,០០០រៀល
  • សាងសង់បង្គន់អនាម័យ ១កន្លែង ទំហំ ៤ម×៦ម តម្លៃប៉ានស្មាន់ ចំនួន ១៦,០០០,០០០រៀល
  • ចាក់ដីទីធ្លារសាលា ចំនួន ១០០ឡាន តម្លៃប៉ានស្មាន
  • ជីកប្រឡាយធ្វើលូបង្ហូទឹក ប្រវៃង១៥០ម
  • ធ្វើកន្លែងលាងដៃ១កន្លៃង ទំហំ៣ម×៥ម
    នៅមជ្ឈមណ្ឌលសិក្សាសហគមន៍ពាមក្រសោប
    ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
    ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២
    វេលាម៉ោង ៨:០០នាទីព្រឹក

អត្ថបទទាក់ទង