/ / /

ឯកឧត្តម សឿន រឿត បានប្រគេនទេយ្យទានដល់ព្រះសង្ឃក្នុងស្រុកកោះកុងទាំង៨វត្ត

លោក អ៊ូច ទូច ប្រធានមន្ទីរ និងមន្ត្រីក្រោមឱវាទបានចូលរួមពិធីបុណ្យដង្ហែទៀនព្រះវស្សា និងទេយ្យទានទាំងឡាយ មានអង្ករ មី ត្រីខកំប៉ុង ប្រេងឆា ប៊ីចេង តែ ស្ករស សំពត់សាដក និងបច្ច័យ៤ ដែលជាសទ្ធាជ្រះថ្លាដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម សឿន រឿត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកកោះកុង បានវេរថ្វាយប្រគេនចំពោះព្រះរតនត្រ័យទាំង៣ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ អង្គសាវ័កដែលគង់ចាំព្រះវស្សា ទូទាំង៨វត្តក្នុងស្រុកកោះកុងមាន៖
១-វត្ត ពោធិសិរីមនោរម្យ
២.វត្តរូងគិរីសត្ថារាម
៣.វត្តឧត្តមនាវីឫទ្ីគិរីសាគរ
៤.វត្តគិរីវង្គត់
៥.វត្តឧទេ័យ្យារាម
៦.វត្តសុវណ្ណបពិត
៧.វត្តតេជោពោធិរាម
៨.វត្តព្រះពុទ្ទកោះកុងក្នុង
ដោយផល្លានិសង្ឃ ក្នុងពិធីនេះ ឯកឧត្តមប្រធាន បានឧទ្ទិសថ្វាយប្រគេននិងជូនចំពោះបុព្វការីជន សូមបានរួចចាកទុក្ខនិងបដិសន្ធិវិញ្ញាណក្នុងសម្បត្តិទាំង៣ កុំបីអាក់ខានឡើយ និងសូមប្រគេននិងជូនពរដល់ព្រះករុណាព្រះសង្ឃគ្រប់ព្រះអង្គ នៃវត្តទាំង៨ក្នុងស្រុកកោះកុង ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក-លោកស្រី មន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងឃុំទាំង៤នៃស្រុកកោះកុងទាំងអស់ សូមត្រេកអរអនុមោទនា បានអាយុ វណ្ណៈ សុខៈ ពលៈ ជារៀងរហូត។

ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/05/2026

    លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បានអញ្ជើញ​ជួប​សំណេះសំណាល​ និង​ផ្តល់​ការ​ណែនាំ​ ដល់​កងកម្លាំង​ជា​សិក្ខាកាម​ ចូលរួមវគ្គហ្វឹកហ្វឺនមូលដ្ឋានជំនាញប្រតិបត្តិការសឹក និងជំនាញយុទ្ធវិធីប្រតិបត្តិការ ការពារព្រំដែន នៅវិទ្យាស្ថាននាយទាហានចម្រុះ ខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ សមត្ថភាពជំនាញបំរើឲ្យកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ​

  • ហេង គីមឆន/
    31/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំ២០២៥-២០២៦ សាលាពុទ្ធិកបឋមសិក្សាសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី វត្តទេពនិមិត្ត និងចែកប្រគេនបណ្ណសរសើរ

  • ហេង គីមឆន/
    31/05/2026

    អបអរសាទរ ទិវាពិភពលោកគ្មានថ្នាំជក់ ខួបលើកទី៣៩ ក្រោមប្រធានបទ “បេីកបង្ហាញល្បិចកលបង្កេីតភាពទាក់ទាញ – ប្រឆាំងការញៀននីកូទីន និងថ្នាំជក់” ៣១ ឧសភា ១៩៨៧ – ៣១ ឧសភា ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    31/05/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាលស្រុក លោក លោកស្រី មន្រ្តីរាជការសាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំទាំងបួន នៃស្រុកបូទុមសាគរ បានចូលរួមក្នុង «ពិធីសម្ភោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង»

  • ហេង គីមឆន/
    30/05/2026

    អបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ

  • ហេង គីមឆន/
    30/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញទស្សនាតាំងពិព័រណ៍សមិទ្ធផលនានា