ថ្ងៃពុធ ៥រោច ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ កញ្ញា ទីណា រ៉ាឌី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកោះកង បានចូលរួមកិច្ចប្រជុំពិភាក្សាលើកិច្ចការពារសិទ្ធិស្ត្រី និងការលើកកម្ពស់សមភាពយេនឌ័រក្នុងការអនុវត្តន៍ច្បាប់ គោលនយោបាយ និងវិធានការ ជាពិសេស អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងអនុសញ្ញាអន្តរជាតិ CEDAW ក្នុងពេលជួបវិបត្តិនៃជំងឺកូវិដ-១៩ នៅសាលប្រជុំ(ខ) សាលាខេត្តកោះកុង ៕