មន្ត្រីសុខាភិបាល ៣រូប នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានចូលរួមក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ ជូនមន្ត្រីរាជការ នៅខេត្តកោះកុង តាមប្រព័ន្ធអនឡាញ(Zoom)។
លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង អញ្ជើញបើកកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ ជូនមន្ត្រីរាជការ នៅខេត្តកោះកុង។
បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ) បានសហការជាមួយមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត ដើម្បីរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ ជូនដល់មន្ត្រីរាជការសាលាខេត្ត មន្ទីរនានា និងអង្គភាពជុំវិញខេត្ត ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពជំនាញ និងចំណេះដឹងឌីជីថល ដើម្បីបម្រើដល់ការអភិវឌ្ឍការគ្រប់គ្រង ការប្រើប្រាស់ និងការផ្ដល់សេវាសាធារណៈប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។ តាមរយៈការផ្សព្វផ្សាយ ជាលទ្ធផលមានមន្ត្រីររាជការមកពីបណ្ដាមន្ទីរ និងអង្គភាពនានាជុំវិញខេត្តចុះឈ្មោះចូលរៀនសរុប ៩៧នាក់។
ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២