រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកអនុប្រធានមន្ទីរ និងមន្ត្រីការិយាល័យសុខុមាលភាពសង្គម និងប្រឆាំងការជួញដូរមនុស្ស សហការជាមួយរដ្ឋបាលឃុំ និងអាជ្ញាធរមូលដ្ឋាន ចុះបើកផ្តល់ថវិកាជូនដល់អ្នកទទួលផលករណីសម្រាលចំនួន ០៣នាក់ នៅស្រុកមណ្ឌលសីមា និងស្រុកកោះកុង

កោះកុង,ថ្ងៃពុធ ១៣ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកអនុប្រធានមន្ទីរចំនួន ០១រូប និងមន្ត្រីចំនួន ០១រូប នៃការិយាល័យសុខុមាលភាពសង្គម និងប្រឆាំងការជួញដូរមនុស្ស សហការជាមួយរដ្ឋបាលឃុំ និងអាជ្ញាធរមូលដ្ឋាន ចុះបើកផ្តល់ថវិកាជូនដល់អ្នកទទួលផលករណីសម្រាល សរុបចំនួន ០៣នាក់គឺ: ភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា មានចំនួន ០២នាក់ និង ភូមិអន្លង់ប៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុងមានចំនួន ០១នាក់ ។

អត្ថបទទាក់ទង