ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ យោងតាមចាត់តាំងរបស់លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុងលោក សុខ ភិរម្យ អភិបាលរងស្រុក បានចូលរួមកិច្ចប្រជុំពិភាក្សាសិក្សា ចុះពិនិត្យការស្នើសុំវិនិយោគគម្រោងវារីវប្បកម្មនៅឃុំជ្រោយប្រស់ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច នៅឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ក្រោមការដឹកនាំដោយឯកឧត្តម ស៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន
សមាសភាពញចូលរួមមានក្រុមការងារក្រសួងបរិស្ថាន ក្រុមការងារថ្នាក់ខេត្ត-ស្រុក អាជ្ញាធរឃុំតាតៃក្រោម និងឃុំជ្រោយប្រស់។