/ / /

មន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ បានទទួលការណាត់ជួបប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីពិភាក្សាស្រាយបំភ្លឺ រកដំណោះស្រាយលើទំនាស់ដីធ្លី ស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង

ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២

លោក អុី ម៉េងលាង ប្រធានមន្ទីរ បានទទួលការណាត់ជួបប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដឹកនាំដោយឯកឧត្តម ស៊ឹម ស៊ូយុង ប្រធានកណៈប្រតិភូ និងជាអនុរដ្ឋលេខាធិការ និងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកោះកុង ដើម្បីពិភាក្សាស្រាយបំភ្លឺ រកដំណោះស្រាយលើទំនាស់ដីធ្លីរបស់ឈ្មោះ ម៉ា សុវណ្ណា និងឈ្មោះ ឆាយ ប្រុស អ្នកទាំងពីរ (ដើមបណ្តឹង) ប្តឹងលើឈ្មោះ ទូច ស្រូយ (ចុងបណ្តឹង) ទំនាស់លើផ្ទៃដីដែលមានទំហំ ៧៥ហិកតា ស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

កិច្ចជួបពិភាក្សានេះធ្វើឡើងនៅសាលប្រជុំមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១២នាក់។

ប្រភព ៖ មន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ឡាយ ស៊ា អគ្គលេខាធិការរង ក្រសួងការពារជាតិ និងលោកជំទាវ បរិច្ចាគថវិកាចំនួន ១,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    27/05/2026

    M.r Cao Manh Duc នាយកប្រតិបត្តិ ក្រុមហ៊ុន Viettel (Cambodia) Pte.Ltd បរិច្ចាគថវិកាចំនួន ២០,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    27/05/2026

    ផែនទីគោលដៅទេសចរណ៍ក្នុងខេត្តកោះកុង Koh Kong Tourism Sites Map

  • រដ្ឋបាលស្រុកបូទុមសាគរ/
    27/05/2026

    លោក ខេង គង់ អភិបាលរងស្រុកបូទុមសាគរ តំណាងលោកអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំស្ដីពីការបំពេញទិន្នន័យគម្រោងផែនការអភិវឌ្ឍន៍ទេសចរណ៍របស់រដ្ឋបាលស្រុកចូលទៅក្នុងតារាងម៉ាទ្រិចរបស់គម្រោងអភិវឌ្ឍន៍ទេសចរខេត្ត

  • ហេង គីមឆន/
    27/05/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំកំណត់ព្រំប្រទល់ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ទូទាំងខេត្តកោះកុង ដែលពុំទាន់មានភាពច្បាស់លាស់

  • ហេង គីមឆន/
    27/05/2026

    អបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ សូមគោរពអញ្ជើញបងប្អូនសាធារណជន ចូលរួមទស្សនាកម្សាន្តចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១៨.០០តទៅ នៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង