ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះកាពិ ដឹកនាំដោយលោក សាញ់ ច័ន្ទរះ នាយប៉ុស្តិ៍ បានសហការជាមួយលោក លឹម បូរ៉ា អនភូមិកោះស្រឡៅ បានចុះបើកវេទិកាផ្សព្វផ្សាយ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋបានចំនួន០១លើក នៅចំនុចភូមិកោះស្រឡៅ ដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១៦នាក់ ស្រី ០៦នាក់។ ក្នុងវេទិកាសាធារណ:នេះ បានលើកយកនូវប្រធានបទសំខាន់ៗ មកផ្សព្វផ្សាយដូចខាងក្រោម :
១- ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន
២- ផ្សព្វផ្សាយអំពីគ្មានអំពើអណាចារជួញដូរស្រ្តីនិងកុមារ ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ពាក់ព័ន្ធយេនឌ័រ
៣- ផ្សព្វផ្សាយអំពីការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ
៤-ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវីរុសកូវីដ១៩។
ក្រោយពីវេទិកាបានបញ្ចប់ លោកនាយប៉ុស្តិ៍ បានចាត់តាំងកម្លាំងចុះល្បាត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន និងបានប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ ដើម្បីត្រៀមអនុវត្តន៍តួនាទី ភារកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងមានផែនការទប់ស្កាត់ទាន់ពេលវេលា ។
ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះកាពិ