ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២
លោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ បានចុះបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំបន្លែ ដល់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១៩នាក់ ស្រី ០៧នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង