នៅសាលាឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំពិគ្រោះលើការងារចាំបាច់មួយចំនួន ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដោយមានវត្តមានអញ្ជើញចូលរួមពីលោក-លោកស្រី សមាជិកក្រុមប្រឹក្សាពេញអង្គ ស្មៀនឃុំមេភូមិទាំង៧ ក្រោមរបៀបវារះដូចខាងក្រោម៖
១/.ពិនិត្យ ពិភាគ្សា និងអនុម័តជ្រើសរើសអនុភូមិ និងសមាជិកភូមិ
២/.ពិភាគ្សាលើការអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការទប់ស្កាត់អំពើហឹង្សា នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២
៣/.ពិភាគ្សាលើការចូលរួមវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់រដ្ឋបាលស្រុក នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២
៤/.ពិភាគ្សាលើការជ្រើសរើសលោកតា លោកយាយ ចាស់ជរាក្នុងឃុំ ដើម្បីចូលរួមពិធីសួរសុខទុក្ខ និងចែកអំណោយរបស់សប្បុរសជន នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២
ប្រភពៈរដ្ឋបាលឃុំអណ្ដូងទឹក
-----------------------------
ថ្ងៃពុធ ៦ កើត ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២