ស្រុកកោះកុង៖ ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨ និង៣០នាទីព្រឹក លោក ទូច សុវណ្ណ ជំទប់ទី២ឃុំត្រពាំងរូង បានដឹកនាំ លោក មេភូមិ លោកអនុភូមិត្រពាំងរូង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង បានចុះធ្វើវេទិកាផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង ៧ ចំណុច ដល់ប្រជាពលរដ្ឋរស់នៅផ្តុំផ្ទះលោក រស់ សារឿន ចំនុចវាលស្បូវ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម:
១.ផ្តល់សេវាសាធារណ:ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២.ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
៣.ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបង្ការទប់ស្កាត់ការចែកចាយ ជួញដូគ្រឿងញៀនគ្រប់ប្រភេទ
៤.គ្មានអំពើហិង្សាក្នុងគ្រួសារស្ត្រីនិងកុមារទាក់ទងនឹងយេនឌ័រ
៥.ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវិរុសកូវិដ-១៩ ជាពិសេស ប្រភេទមេរោគវិរុសបំប្លែងថ្មី អូមីក្រុង ដោយអនុវត្តន៍វិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្តេចតេជោ ''៣ការពារ ៣កុំ'' ជាប់ជានិច្ច។
???? វេទិកាផ្សព្វផ្សាយខាងលើ មានប្រជាពលរដ្ឋចូលរួមចំនួន ២២នាក់ ស្រី ១២នាក់ និងកម្មវិធីនេះបញ្ចប់នៅវេលាម៉ោង ០៩ និង៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែល។
ប្រភពៈ រដ្ឋបាលឃុំត្រពាំងរូង