រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ០១គ្រួសារ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកោះកុង ខេត្តកោះកុង។

ស្រុកកោះកុង៖ ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំក្រុមការងារឃុំរួមមាន: លោកស្រី អ៊ុក កន្និកា ជំទប់ទី១ឃុំ ,លោក ហួន ណាក់ជំទប់២ឃុំ និងលោកស្រី ស៊ើត សុខុម សមាជិកក្រុមប្រឹក្សាឃុំតាតៃក្រោម បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ០១គ្រួសារ មានឈ្មោះ ស្តេីង ស្រីដា ភេទស្រី ដែលគាត់មានជំងឺប្រចាំកាយ (រោគស្រ្តី) ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។ ក្នុងការចុះសួរសុខទុក្ខនេះ ក្រុមការងារក៏បាននាំយកថវិកា របស់ គ.ក.ន.ក ឃុំតាតៃក្រោម ចំនួន ២០០,០០០ រៀល (ពីររយពាន់រៀលគត់) សម្រាប់ផ្តល់ជូនលោកស្រីផងដែរ។

ប្រភពៈ រដ្ឋបាលឃុំតាតៃក្រោម

អត្ថបទទាក់ទង