រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថវិកាបេឡាមរណសង្គ្រោះ និងសប្បុរសជន ប្រគល់ ជូនដល់គ្រួសារ នៃសពលោកស្រី ហាង សុផា(គ្រួសារជនពលី) ជាសមាជិក ស អ ក នៅភូមិ០១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទខេត្តកោះកុង

ឧ/ត្រី ទេព វណ្ឌី សមាជិកគណៈកម្មាធិការ ស អ កខេត្ត ដំណាងដ៍ខ្ពង់ខ្ពស់ឧត្ដមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធាន គណៈកម្មាធិការ ស អ កខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋាន ស អ កខេត្តកោះកុង អនុប្រធានមន្ទីរសង្គមកិច្ចខេត្ត ប្រធាន អនុប្រធានគណកម្មាធិការ ស អ កក្រុងខេមរភូមិន្ទ ប្រធានកិត្តិយស ស អ កសង្កាត់ដងទង់និងប្រធាន សាខា ស អ កសង្កាត់ដងទង់ បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០រៀល។
១-លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តជាប្រធានកិតិយស ស អ កខេត្ដកោះកុង បានឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល ។
២-ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានគណកម្មាធិការ ស អ កខេត្តកោះកុង បានឧបត្ថម្ភអង្ករចំនួន ០២បាវតូច ទឹកត្រី ១កេស ទឹកស៊ីអុីវ ១កេស និងមី ១កេសតូចត្រីខ ១ឡូ។
៣/ថវិកាលោកអនុប្រធានគណកម្មាធិការស អ កខេត្តនិងថវិកាសប្បុរសជនចំនួន ២០០,០០០ រៀល។
ប្រគល់ជូនដល់គ្រួសារ នៃសពលោកស្រី ហាង សុផា(គ្រួសារជនពលី) ជាសមាជិក ស អ ក នៅភូមិ០១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទខេត្តកោះកុង។
ថ្ងៃសៅរ៍ ២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ July 30, 2022

អត្ថបទទាក់ទង