រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកកោះកុង នៅសាលាឃុំកោះកាពិ ។

ស្រុកកោះកុង៖ ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំក្រុមការងាររួមមាន ៖សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងស្មៀនឃុំ ចូលរួមកិច្ចប្រជុំជាមួយក្រុមការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ថ្នាក់ស្រុកកោះកុង ដើម្បីធ្វើការវាយតម្លៃភាពត្រៀមរួចជាស្រេច មូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ នៃគម្រោងអាហារូបត្ថម្ភ នៅកម្ពុជា សម្រាប់ឃុំកោះកាពិ នៅសាលាឃុំកោះកាពិ។

ប្រភពៈ រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង