នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២
លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងជាប្រធានគណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព មន្ទីរពេទ្យ បានដឹកនាំ សមាជិកសមាជិកានិងថ្នាក់ដឹកនាំផ្នែកពាក់ព័ន្ធចូលរួមប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២២។ កិច្ចប្រជុំមានគោលបំណងលើកយកបញ្ហានានាពីខែមុន ដែលបានដោះស្រាយ និងមិនទាន់បានដោះស្រាយ បញ្ហាថ្មីៗក្នុងខែនេះមកពិភាក្សា ដោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យការបម្រើសេវាសុខភាពជូនប្រជាជនក្នុងមន្ទីពេទ្យមានដំណើរការកាន់តែប្រសើរឡើង ព្រមទាំងកាន់តែមានគុណភាព និងប្រសិទ្ធភាព ។