លោកទន្តបណ្ឌិត អ៊ូ ឡា ប្រធានស្ដីទីការិយាល័យបង្ការនិងគ្រប់គ្រងជំងឺ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្កកោះកុង ដឹកនាំក្រុមការងារ សម្របសម្រួល និងបង្ហាញពីរបៀបវាស់ GPS Coordinate ដល់ក្រុមការងារ CHAI នៅមណ្ឌលសុខភាពប៉ាក់ខ្លង មកកាន់ទីតាំង ម៉ាសុីនផលិតអុកសុីនសែន ខេត្តកោះកុង ជាគំរូដល់ការវាស់ GPS Coordinate ពីទីតាំងម៉ាសុីនផលិតអុកសុីសែន ទៅកាន់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ក្នុងខេត្តកោះកុង។
ក្នុងឱកាសនោះដែរ ក្រុមការងារ CHAI ក៏បានពិនិត្យពីការប្រើប្រាស់អុកសុីសែននៅមណ្ឌលសុខភាពប៉ាក់ខ្លង ម៉ាសុីន ឧបករណ៍ ដែលពាក់ព័ន្ធក្នុងការប្រើប្រាស់អុកសុីសែន។
រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២