រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ត ប្រធានក្រុមប្រឹក្សាឃុំតាតៃក្រោមបានចូលរួមទទួល ក្រុមការងារ​ថ្នាក់ស្រុក ដែលចុះមកធ្វើការវាយតម្លៃភាពត្រៀមរួចជាស្រេចមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ឃុំតាតៃក្រោម នៅសាលាឃុំតាតៃក្រោម​។​

ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ១៥ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹ​ងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ លោក អ៊ូ ឆេនឆៃវិសាល ប្រធានក្រុមប្រឹក្សាឃុំតាតៃក្រោម បានចូលរួមទទួល ក្រុមការងារ​ថ្នាក់ស្រុក សម្រាប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាស្រុកកោះកុង ដឹកនាំដោយលោកស្រី អ៊ិន សុភី អភិបាលរងស្រុក និងជាអនុប្រធាន ក្រុមការងារសម្រាប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ស្រុកកោះកុងនិងលោក អុឹង បឺត ប្រធានការិយាល័យ​ផែនការ និងគាំទ្រឃុំ​-សង្កាត់ និងជាសមាជិកក្រុមការងារ​សម្រាប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ស្រុកកោះកុង បានចុះមកធ្វើការវាយតម្លៃភាពត្រៀមរួចជាស្រេចមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ឃុំតាតៃក្រោម នៅសាលាឃុំតាតៃក្រោម​។​

ប្រភពៈ រដ្ឋបាលឃុំតាតៃក្រោម

អត្ថបទទាក់ទង