រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ុក កន្និកា សមាជិកក្រុមប្រឹក្សាឃុំ តាតៃក្រោម បានចូលរួមកិច្ចប្រជុំប្រចាំខែកក្កដា របស់គណៈ កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ ក ស ក) ប្រចាំខែកក្កដា ដឹកនាំដោយលោកស្រី សឿ សាវី ប្រធានគណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ ស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។

ស្រុកកោះកុង៖ ថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅវេលាម៉ោង ៖ ៨:០០ នាទីព្រឹកលោកស្រី អ៊ុក កន្និកា សមាជិកក្រុមប្រឹក្សាឃុំតាតៃក្រោម បានចូលរួមកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ ក ស ក) ដឹកនាំដោយលោកស្រី សឿ សាវី ប្រធានគណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ ស្រុកកោះកុង ដោយមានររបៀបវារៈចំនួន ០៧ មានដូចខាងក្រោម៖

១- ចុះឈ្មោះអ្នកចូលរួម

២- បើកកិច្ចប្រជុំពិនិត្យកូរ៉ុម អនុម័តរបៀបវារៈ

៣- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ ហេតុប្រជុំប្រចាំខែមិថុនា

៤- ពិនិត្យនិងអនុម័ត លើសេចក្តីព្រាងរបាយកា រណ៏ប្រចាំខែកក្កដា

៥- បញ្ហាប្រឈម ដំណោះស្រាយ និងផ្សេងៗ

៦- ផែនការសកម្មភាពបន្ត

៧- បូកសរុប នឹងបិទកិច្ចប្រជុំ

សមាសភាពចូលរួមកិច្ចប្រជុំសរុប ១៦នាក់ ស្រី ៨នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។

ប្រភពៈ រដ្ឋបាលឃុំតាតៃក្រោម ។

អត្ថបទទាក់ទង