រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លាង សាម៉ាត មេឃុំត្រពាំងរូង បានប្រជុំជាមួយក្រុមការងារ​អនុវត្ត​គម្រោងអាហារូបត្ថម្ភនៅកម្ពុជា​ស្រុកកោះកុង នៅសាលាឃុំត្រពាំងរូង។

ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១៣ រោច ខែអាសាឍឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ លោក លាង សាម៉ាត មេឃុំត្រពាំងរូង បានដឹកនាំក្រុមការងារឃុំ ប្រជុំជាមួយក្រុមការងារ​អនុវត្ត​គម្រោងអាហារូបត្ថម្ភនៅកម្ពុជា​ស្រុកកោះកុង មានលោក អុឹង បឺត ប្រធានការិយាល័យ​ផែនការ និងគាំទ្រឃុំ​-សង្កាត់ និងលោកស្រី សេង គីមហ៊ូន ប្រធានការិយាល័យ​សង្គមកិច្ច និងសុខុមាលភាពសង្គម និងជាសមាជិក​ក្រុមការងារ​អនុវត្ត​គម្រោងអាហារូបត្ថម្ភនៅកម្ពុជា​ស្រុកកោះកុង បានចុះធ្វើការវាយតម្លៃភាពត្រៀមរួចជាស្រេច​របស់រដ្ឋបាលឃុំត្រពាំងរូង សម្រាប់​ការអនុវត្ត​គម្រោង​អាហារូបត្ថម្ភ​នៅកម្ពុជា នៅក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង