រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការបូកសរុបការងារពុទ្ធិកសិក្សា និងបណ្ណាល័យសម្រាប់ឆ្នាំ២០២១-២០២២ និងលើកទិសដៅបន្ត

ថ្ងៃចន្ទ ១២ រោច ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២
July 25, 2022
_««»»_
មន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីពីការបូកសរុបការងារពុទ្ធិកសិក្សា និងបណ្ណាល័យសម្រាប់ឆ្នាំ២០២១-២០២២ និងលើកទិសដៅបន្ត ក្រោមការដឹកនាំពីលោកប្រធានមន្ទីរ នៅសាលមន្ទីរធម្មការ និងសាសនាខេត្តកោះកុង។

កិច្ចប្រជុំបានប្រព្រឹត្តទៅនៅវេលាម៉ោង៨ៈ៣០នាទីព្រឹក សមាសភាពវត្តមាននិមន្តចូលរួមមានព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកោះកុង ព្រះអនុគណស្រុកបូទុមសាគរ លោកអនុប្រធានមន្ទីរទាំងបី ប្រធានការិយាល័យពុទ្ធិកសិក្សា គ្រូពុទ្ធិកក្របខណ្ឌ និងកិច្ចសន្យា សរុប១៥អង្គ/នាក់។

លោកប្រធានមន្ទីរបានលើកឡើងថា៖ វិស័យពុទ្ធិកសិក្សាជាវិស័យស្នូលរបស់ព្រះពុទ្ធសាសនានៅកម្អុជា ដែលបានដើរតួនាទីចម្បងក្នុងការបណ្តុះបណ្តាលធនធានព្រះសង្ឃជាបញ្ញវន្តសង្ឃជាច្រើន ចាប់ពីកម្រិតទាបដល់ខ្ពស់ ចំពោះកោះកុងយើងមានសាលាត្រឹមតែពុទ្ធិកបឋមសិក្សា និងធម្មវិន័យ ដែលការសិក្សាកន្លងមកក៏ធ្វើតាមនិយាមសិក្សារបស់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។

ដើម្បីលើកស្ទួយនៅវិស័យនេះរឿងដែលយើងត្រូវយកចិត្តទុកដាក់បំផុតនោះគឺ ព្រះគ្រូចៅអធិការវត្ត ព្រះគ្រូអនុគណ ព្រះបាឡាត់គណ និងសាលាគណ និយាយរួមគឺព្រះមន្ត្រីសង្ឃ ដើរតួនាទីសំខាន់បំផុតផ្នែកគាំពារ ទ្រងទ្រង់ លើកទឹកចិត្ត គៀងគរជួយដល់សាលាដែលបានបើកដំណើរការ តាមតួនាទីភារកិច្ចដែលបានបែងចែក របស់គណៈសង្ឃនាយកដែលបានដាក់ចេញ។ ចំណែកមន្ទីរនឹងសហការជ្រោមជ្រែងផ្នែកបច្ចេកទេស កិច្ចការរដ្ឋបាល ទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន។

ការលើកឡើងនូវបញ្ហាប្រឈមរបស់សាលា និងសំណូមពររបស់លសាលាចំនួន៣។

កិច្ចប្រជុំបានដំណើរការអស់រយៈពេល២ម៉ោងកន្លះ បញ្ចប់នៅវេលាម៉ោង១១ៈ០០នាទីព្រឹក។

អត្ថបទទាក់ទង