ស្រុកកោះកុង, ថ្ងៃចន្ទ ១២ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅវេលាម៉ោង ៨៖០០ នាទីព្រឹក លោក លាង សាម៉ាត មេឃុំត្រពាំងរូង បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកកោះកុងនៅចំណុចវត្តគិរីវង្គត់ ហៅវត្តកោះស្រឡៅ ស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ក្រោមប្រធានបទ ការផ្ដល់សេវាសាធារណៈ ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សា និងលោកស្រី អ៉ិន សុភី អភិបាលរងស្រុក សមាសភាពចូលរួម លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធប្រធាន ឬអនុប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុក លោក លោកស្រីក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ ប្រជាការពារភូមិ និងប្រជាពលរដ្ឋសរុប ១៦២នាក់ ស្រី ៦១នាក់។
ប្រភព: រដ្ឋបាលឃុំត្រពាំងរូង