លោក ប្រាក់ វិចិត្រ អភិបាលស្រុក សហការណ៍ចូលរួមពីលោក សុខ សុធី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងលោក សេង សាយ សមាជិកក្រុមប្រឹក្សាស្រុក បានដឹកនាំក្រុមការងារ ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង លោកស្រី មេភូមិចាំយាម យុវជន ស.ស.យ.ក គណៈកម្មាធិការគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស សិស្សានុសិស្ស ប្រមាណ ៨០នាក់ ចូលរួមដាំដើមឈើ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ចាំយាម ដោយមានការឧបត្ថម្ភដើមឈើ ពីព្រះតេជគុណ ធី អាំភុន គ្រូសូត្រស្តាំ គង់នៅវត្តសមុទ្ធារាម (ហៅវត្តប៉ាក់ខ្លង) និងព្រះតេជគុណ សាម ដុង ព្រះចៅអធិការវត្តចាំយាម រួមទាំងលោកតាអាចារ្យ ។
ថ្ងៃអាទិត្យ ១១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២