រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច លោក សាយ ហេង មេឃុំកោះស្ដេច បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ចូលរួមជាមួយលោកស្រី ហុឹម ស្រីណា ប្រធានការិយាល័យសង្គមកិច្ចនិងសុខមាលភាពសង្គមស្រុកគិរីសាគរ និងព្រះចៅអធិការវត្តកោះកែវមរកត ហៅវត្តកោះស្ដេច

រដ្ឋបាលឃុំកោះស្ដេច

លោក សាយ ហេង មេឃុំកោះស្ដេច បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ចូលរួមជាមួយលោកស្រី ហុឹម ស្រីណា ប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមស្រុកគិរីសាគរ និងព្រះចៅអធិការវត្តកោះកែវមរកត ហៅវត្តកោះស្ដេច ដើម្បីចូលរួមឧបត្ថម្ភដល់ប្រជាពលរដ្ឋចាស់ជរាដែលក្រីក្រ និងខ្វះខាត ស្ថិតនៅវត្តកោះកែវមរកត(ហៅវត្តកោះស្ដេច) ក្នុងភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ក្នុងនោះក៏មានការឧបត្ថម្ភពីសប្បុរសជនមានរាយនាមដូចខាងក្រោម៖
-លោក សាយ ហេង មេឃុំ ២០០,០០០រៀល
-លោកស្រី គឹម ហ៊ួរ សមាជិកក្រុមប្រឹក្សា ១០០,០០០រៀល
-លោកស្រី ភុតសា សិរិ ជំទប់ទី២ ១០០,០០០រៀល
-លោក ចំរើន សុវិជ្ជា ស្មៀនឃុំ ២០,០០០រៀល
-លោក វង្ស សឹក ប្រជាពលរដ្ឋ ១០០,០០០រៀល
សម្រាប់ចែកជូនដល់គ្រួសារចំនួន១៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១បាវទម្ងន់ ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៤០,០០០រៀល។

ថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២

អត្ថបទទាក់ទង