/ / /

លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ អញ្ជើញចូលរួមបើក និងបិទកម្មវិធីផ្តល់ទុនធានារ៉ាប់រងដំណាំ និងទូរស័ព្ទដៃសម្រាប់កសិករក្នុងស្រុកបូទុមសាគរ ដោយមានការអញ្ជើញចូលរួមដោយលោក សុខ សំអាត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក សុក សំណាង ប្រធានអង្គការ Save The Children ប្រចាំខេត្តកោះកុង

ខេត្តកោះកុង

រដ្ឋបាលស្រុកបូទុមសាគរ

ពិធីផ្តល់ទុនធានារ៉ាប់រងដំណាំ និងទូរស័ព្ទដៃសម្រាប់កសិករ

២១ កក្កដា ២០២២

លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ អញ្ជើញចូលរួមបើក និងបិទកម្មវិធីផ្តល់ទុនធានារ៉ាប់រងដំណាំ និងទូរស័ព្ទដៃសម្រាប់កសិករក្នុងស្រុកបូទុមសាគរ ដោយមានការអញ្ជើញចូលរួមដោយលោក សុខ សំអាត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក សុក សំណាង ប្រធានអង្គការ Save The Children ប្រចាំខេត្តកោះកុង ដោយសហការ សម្របសម្រួលជាមួយអង្គការសង្គ្រោះកុមារ មន្ត្រីមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ត្រីការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងអាជ្ញាធរឃុំ មានសមាសភាពចូលរួមសរុបចំនួន ៣៦នាក់ ស្រី ១៥នាក់។
កម្មវិធីនេះបានធ្វើនៅសាលប្រជុំសាលាស្រុកបូទុមសាគរ ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង។
គួរបញ្ជាក់ផងដែរថាការផ្តល់ទុននេះដោយនៅក្នុងស្រុកបូទុមសាគរគឺមានក្រុមកសិករអ្នកផលិតចំនួន១០ក្រុម ដោយក្នុងមួយក្រុមៗទទួលបានទុនធានារ៉ាប់រងលើដំណាំចំនួន ៥ លានរៀល (៥,០០០,០០០៛)និងក្នុងមួយក្រុមៗបានទូរស័ពចំនួន ០២គ្រឿង ស្មើនឹងតម្លៃ ២៥០$ ក្នុង ០១គ្រឿង។

ប្រភពរដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃព្រហស្បតិ៍ ៨ រោច ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃសីល
July 21, 2022

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងផ្លូវបេតុង១ខ្សែ ដែលមានប្រវែង៤៦០ម ទទឹង៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ បានសាងសង់១០០%ដោយក្រុមហ៊ុនឈ្មោះ កក់ ស៊ុនសេង មូនិធិឃុំឆ្នាំ២០២៥ ទីតាំងស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិ ទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំ

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៤៦ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    កិច្ចប្រជុំគណៈកម្មាធិការទទួល បន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំសាមញ្ញលើកទី៤៦ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោកស្រី ចា អែត ជំទប់ទី១ ឃុំប៉ាក់ខ្លង ដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងជំនួយការរដ្ឋបាលឃុំ សហការជាមួយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ចុះប្រតិបតិ្តការសម្ភាសន៍ ស្រង់ទិន្នន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២៥-២០២៦ នៅសាលាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោក រាជ​ និមល​ ប្រធាន ការិយាល័យ អប់រំ យុវជន និង កីឡា និង​លោក​ ណាវ​ ផល្លា​មន្ត្រី​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ ស្រុកមណ្ឌលសីមា បាន​ចូលរួម​វគ្គ​សិក្ខាសាលា​ ស្តី​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​សម្រាប់​ការ​រៀប​ចំ​របាយការណ៍​សមិទ្ធកម្ម​សាលារៀន​ ក្រោម​អធិបតីភាព លោក ឃួន ង៉ុយ អនុប្រធាន​ការិយាល័យ​ផែនការ​ និង​គ្រប់គ្រង​ជំនួយ​នៃ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​កោះកុង​ នៅ​សាល​ប្រជុំ​វិទ្យាល័យ​ស្រែអំបិល​ ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង