ថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។
លោក លាង សាម៉ាត ប្រធានក្រុមប្រឹក្សាឃុំត្រពាំងរូង បានបើកនិងដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២២ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តទៅលើ ៖
១.ពិនិត្យ និងអនុម័តទៅលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែ ២.ពិនិត្យពិភាក្សា និងអនុម័តទៅលើសេចក្តីព្រាងសមាសភាពគណៈកម្មាធិការ និង សមាសភាពគណៈ កម្មការនានារបស់ក្រុមប្រឹក្សាឃុំនៅក្នុងអាណត្តិទី៥ ដែលមានសមាសភាពចូលរួមក្រុមប្រឹក្សាឃុំ លោកមេភូមិទាំងបួន លោកនាយកសាលា,លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សរុបចំនួន ១២នាក់ ស្រី ០១នាក់នៅសាលាឃុំត្រពាំងរូង។
ប្រភព: រដ្ឋបាលឃុំត្រពាំងរូង