រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះកាពិ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី២ របស់ខ្លួន នៅសាលាឃុំកោះកាពិ។

ថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ រដ្ឋបាលឃុំកោះកាពិ: លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាឃុំកោះកាពិ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងដីការ ស្តីពីការកំណត់ប្រតិទិន និងទីកន្លែង កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ ឆ្នាំទី១ អាណត្តិទី៥ និងពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការ និងគណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាឃុំកោះកាពិ អាណត្តិទី៥ នៅសាលាឃុំកោះកាពិ ដែលមានសមាសភាពចូលរួមសរុបចំនួន ១៧នាក់ ស្រី ០១នាក់។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង