រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អុិន សុភី អភិបាលរងស្រុកកោះកុង ដឹកនាំក្រុមការងារ សហការជាមួយ​អាជ្ញាធរ​ឃុំតាតៃក្រោម ចុះជួបសំណេះសំណាល​សួរសុខទុក្ខគ្រួសាររងគ្រោះចំនួន ០១គ្រួសារ នៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៨ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចាត់តាំងពីលោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង​  លោកស្រី អុិន សុភី អភិបាលរងស្រុកកោះកុង បានដឹកនាំក្រុមការងារ សហការជាមួយ​អាជ្ញាធរ​ឃុំតាតៃក្រោម ចុះជួបសំណេះសំណាល​សួរសុខទុក្ខ  និងនាំយកអំណោយ​របស់លោកជំទាវ មិថុនា ភូថង​ អភិបាល នៃគណៈអភិបាល​ខេត្តកោះកុង​ ប្រគល់ជូនគ្រួសាររងគ្រោះចំនួន ០១គ្រួសារ នៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង​។​

សម្ភាររួមមានអង្ករ ៥០គីឡូក្រាម មី ២កេស ត្រីខកំប៉ុង ២ឡូ និងថវិការបស់​លោកជំទាវអភិបាល​ខេត្ត ចំនួន ១ ០០០ ០០០រៀល​(មួយលានរៀលគត់)​។​

សមាសភាពចូលរួមមាន​ក្រុមការងារស្រុក លោកមេឃុំ ជំទប់១ ក្រុមប្រឹក្សាឃុំតាតៃក្រោម កម្លាំងប៉ុស្តិ៍​នរគបាលរដ្ឋបាលឃុំ​តាតៃក្រោម និងមេភូមិ​កោះអណ្ដែត​។​

អត្ថបទទាក់ទង