រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គសិក្ខាសាលាលើប្រធានបទ «នវានុវត្ដន៍ថ្នាំពុលជីវសាស្រ្ដសម្រាប់កសិកម្មប្រកបដោយនិរន្ដរភាព (Biopesticide: An Innovative Solution for Sustainable Farming)» ។

ការិយាល័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមវគ្គសិក្ខាសាលាលើប្រធានបទ «នវានុវត្ដន៍ថ្នាំពុលជីវសាស្រ្ដសម្រាប់កសិកម្មប្រកបដោយនិរន្ដរភាព (Biopesticide: An Innovative Solution for Sustainable Farming)» ។
សិក្ខាសាលានេះមានគោលបំណងដើម្បី÷
១. ការកំណត់អត្តសញ្ញាណផ្សិត Beauveria ដោយប្រើប្រាស់ឌីអិនអេ
២. ការវាយតម្លៃពីកម្រិតបង្កជំងឺរបស់ផ្សិត Beauveria លើដង្កូវយោលទោង
៣. ការប្រើប្រាស់ផ្សិត Beauveria រួមគ្នាដើម្បីសម្លាប់ដង្កូវយោលទោង
៤. ការវាយតម្លៃពីឥទ្ធិពលចំណីខុសៗដែលធ្វើឱ្យដង្កូវយោលទោងងាយរងការបង្កជំងឺដោយផ្សិត Beauveria
៥. ការប្រើប្រាស់សារធាតុពុលដែលផលិតដោយផ្សិត Beauveria ក្នុងការសម្លាប់ដង្កូវយោលទោង ។
ក្រោមអធិបតីភាព ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
រៀបចំដោយ: នាយកដ្ឋានបណ្តុះបណ្តាលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
តាមរយៈកម្មវិធីzoom (videos conference) ។
ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ទាំង២៥រាជធានី-ខេត្ត។
========✓✓=======
ព្រឹកថ្ងៃព្រហស្បតិ៍ ៨ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ។

អត្ថបទទាក់ទង