ថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២
លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងលោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការកសាងសមត្ថភាពអ្នកដឹកនាំក្រុមកសិករក្នុងគម្រោងលើកកំពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការពង្រឹងផលិតកម្ម និងទីផ្សារ ហៅកាត់ថាគម្រោងស្ទៀរ (STEER) មានអ្នកចូលរួមសរុបចំនួន ៣៥នាក់ ស្រី ១៤នាក់ នៅសាលប្រជុំស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង