រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស រៀបចំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យដោះស្រាយសំណើរបស់ប្រជាពលរដ្ឋស្នើសូមអន្តរាគមន៍ករណីក្រុមហ៊ុនអានកូរ បានធ្វើទំនប់ទឹកប៉ះពាល់ដល់ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស

រដ្ឋបាលឃុំភ្ញីមាស

 

លោក ឡុញ សុផល មេឃុំភ្ញីមាស បានចូលរួមប្រជុំពិភាក្សានិងចុះពិនិត្យដោះស្រាយសំណើរបស់ប្រជាពលរដ្ឋស្នើសុំអន្តរាគមន៍ករណីក្រុមហ៊ុនអានកូរបានធ្វើទំនប់ទឹកប៉ះពាល់ដល់ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិកៀនក្រឡាញ់ឃុំភ្ញីមាស ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង។ ដោយមានការអញ្ជើញចូលរួមពីលោក ទួន ឪទី អភិបាលរងស្រុក លោកប្រធានមន្ទីរដែនដី លោកប្រធានមន្ទីរបរិស្ថាន លោកប្រធានមន្ទីរធនធានទឹក លោកប្រធានមន្ទីរឧស្សាហកម្ម. តំណាងក្រុមហ៊ុនអានកូរ .លោកមេភូមិកៀនក្រឡាញ់ និងប្រជាពលរដ្ឋ សរុប ៣១នាក់ ស្រី ៥នាក់

ថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២

អត្ថបទទាក់ទង