រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំព្រែកខ្សាច់ ដោះស្រាយករណីបណ្តឹងទំនាស់ក្នុងគ្រួសារបងប្អូន ដែលម្តាយបានទទួលមរណៈភាពនៅភូមិសំរុងតាកែវ

រដ្ឋបាលឃុំព្រែកខ្សាច់ បានដោះស្រាយករណីបណ្តឹងទំនាស់គ្រួសារ បងប្អូន របស់ប្រជាជនដែលម្តាយទទួលមរណៈភាព នៅភូមិសំរុងតាកែវ ក្រោមការដឹកនាំរបស់ លោក រៀម រុំ ជាប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំដោះស្រាយ ។
សមាសភាពចូលរួមដូចជា ហឿង ប៊ុនហេង ស្មៀនឃុំ លោកស្រី ហុង តៃ ដើមបណ្តឹងត្រូវជាប្អូន និងលោក ហុង ហឿន ចុងចោទត្រូវជាបង។ក្រោយពីការសម្របសម្រួលរបស់លោក រៀម រុំ ប្រធានអង្គប្រជុំ ភាគីខាងបងយល់ព្រមឲ្យដីមួយកន្លែងទៅខាងភាគីប្អូនសម្រាប់សាងសង់ផ្ទះ ឯភាគីខាងប្អូនគឺលោកស្រី ហុង តៃ យល់ទទួលយកដីដើម្បីបញ្ចប់ទំនាស់។

ថ្ងៃអង្គារ ៦ រោច ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២

អត្ថបទទាក់ទង