រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យ​ និងសម្របសម្រួលលេីពាក្យបណ្ដឹងរបស់ឈ្មោះ​ វ៉េង​ ហុង​ ស្នេីសូមអន្តរាគមន៍ចំពោះ​ឈ្មោះ​ សួន​ ជុំ​ ដេីម្បីពិនិត្យ​ និងផ្ទៀងផ្ទាត់​ ព្រមទាំងបំភ្លឺលេីករណីពាក្យបណ្ដឹង នៅសាលាស្រុកគិរីសាគរ

តាមការចាត់តាំងរបស់លោក​ ចេង​ មុនីរិទ្ធ​ អភិបាលស្រុក​ លោក​ ទួន​ ឪទី​ អភិបាលរងស្រុក បានអញ្ជេីញភាគីដេីមបណ្ដឹងឈ្មោះ​ ហាក់​ គឹមហួរ​តំណាងដោយប្ដីឈ្មោះ​ វ៉េង​ ហុង​ និងភាគីចុងបណ្ដឹង​ឈ្មោះ​ សួន​ ជុំ​ ដេីម្បីសម្របសម្រួលដោះស្រាយករណីសាងសង់ផ្ទះចូលក្នុងដីកម្មសិទ្ធរបស់ដេីមបណ្ដឹងឈ្មោះ​ ហាក់​ គឹមហួរ ដោយមានការអញ្ជេីញចូលរួមពី​ លោកនាយករដ្ឋបាលស្រុក​ ប្រធានការិ.​ ដ​ ន​ ស​ ភ​ អនុប្រធានការិ.នីតិកម្ម​ និងសម្រុះសម្រួលវិវាទមូលដ្ឋាន​ លោកមេឃុំកោះស្ដេច​ ស្មៀនឃុំកោះស្ដេច​ និងភាគីទាំងសងខាង​ ​ នៅសាលប្រជុំសាលាស្រុកគិរីសាគរ។
…………………………………………………..
ថ្ងៃអង្គារ​ ៦រោច​ ខែអាសាឍ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០២២
July ,19 ,2022

អត្ថបទទាក់ទង