/ / /

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោក ហាក់ ឡេង អភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក លោកនាយក នាយករង ព្រមទាំងមន្ត្រីចំណុះសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សមាគមន៍និស្សិតបញ្ញាវ័ន្តក្មេងវត្ត លោកមេឃុំអណ្តូងទឹក ព្រមទាំងលោកមេភូមិ និងប្រជាពលរដ្ឋ អញ្ជើញចូលរួមជាមួយលោក អ៉ី មេងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ព្រមទាំងមន្ត្រី នាយខណ្ឌ នាយសង្កាត់ នាយផ្នែក ជលផល ព្រៃឈើ ក្នុងកម្មវិធីប្រលែងកូនត្រី និងដាំកូនឈើ ចំនួន ២០០០០ (ពីរម៉ឺន) កូន ក្រោមអធិបតីយភាពលោកជំទាវ មិថុនា ភូថង និងស្វាមី

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោក ហាក់ ឡេង អភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករង ព្រមទាំងមន្ត្រីចំណុះសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សមាគមន៍និស្សិតបញ្ញាវ័ន្តក្មេងវត្ត លោកមេឃុំអណ្តូងទឹក ព្រមទាំងលោកមេភូមិ និងប្រជាពលរដ្ឋ អញ្ជើញចូលរួមជាមួយលោក អ៉ី មេងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ព្រមទាំងមន្ត្រីនាយខណ្ឌ នាយសង្កាត់ នាយផ្នែក ជលផល ព្រៃឈើ ក្នុងកម្មវិធីប្រលែងកូនត្រី និងដាំកូនឈើ ចំនួន ២០០០០ (ពីរម៉ឺន) កូន ក្រោមអធិបតីយភាពលោកជំទាវ មិថុនា ភូថង និងស្វាមី ទិវាមច្ឆជាតិនេះប្រារព្ធធ្វើនៅបឹងជីត្រេះ  ក្នុងគោលបំណងបំផុសគំនិតប្រជាពលរដ្ឋអាជ្ញាធរដែនដី មន្រ្តីមានសមត្ថកិច្ច មន្រ្តីរាជការ សិស្ស និសិ្សត ផ្នែកឯកជន ចូលរួមចំណែកការពារអភិរក្ស និងអភិវឌ្ឍន៍វិស័យជលផល ក្នុងទិសដៅប្រើប្រាស់ធនធាន ជលផលដោយនិរន្តរភាពដើម្បី ប្រយោជន៍សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន ។ចំណែករុក្ខទិវាទិវាពិតជាមានអត្ថន័យដ៏ឧដ្តុង្គឧត្តមនិងឧត្តមប្រយោជន៍ដ៏ជ្រាលជ្រៅចំពោះប្រទេសជាតិបានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការកសាងគ្រឹះសេដ្ឋកិច្ចជាតិ ក្រោមកិច្ចរួបរួមជាធ្លុងមួយបង្ហាញពីសក្ខីកម្មនៃ សាមគ្គីភាពរវាងប្រជារាស្រ្ត និងមន្រ្តីរាជការទូទាំងប្រទេសក្នុងការជម្រុញលើកទឹកចិត្តចូលរួមចលនាដាំដើមឈើដើម្បីផ្ដល់ជាសារប្រយោជន៍ធនធានទ្រទ្រង់វិស័យកសិកម្មបង្កើនសុខុមាលភាពគ្រួសារ និងជីវភាពសង្គម ព្រមទាំងកិច្ចគាំពារបរិស្ថានស្របតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់នៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថា« ព្រៃឈើគឺជាសរសៃឈាម ក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ ដូច្នេះយើងត្រូវតែរួបរួមគ្នា ថែរក្សាការពារព្រៃឈើ និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា »៕

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

==================

ថ្ងៃអង្គារ ៦ រោច ខែអាសាឍ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២

July 19, 2022

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    09/06/2026

    ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ផ្ញើសារលិខិតចូលរួមមរណទុក្ខ ជូនក្រុមគ្រួសារសពលោក ផៃ សែងថង សមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    09/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមចុះពិនិត្យទីតាំងស្នើសូមហ៊ុមព័ទ្ធចំណីផ្លូវខាងមុខវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង

  • ហេង គីមឆន/
    08/06/2026

    លោក អ៊ុក សុតា នាយករដ្ឋបាលស្តីទី សាលាខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងស្នើសូម ហ៊ុមព័ទ្ធចំណីផ្លូវខាងមុខវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ដើម្បីសាងសង់រោងសម្រាប់ កម្មករស្នាក់នៅ ការិយាល័យធ្វើការ និងឃ្លាំងដាក់សម្ភារបណ្តោះអាសន្ន

  • រដ្ឋបាលស្រុកថ្មបាំង/
    08/06/2026

    លោក ហេង រតនា នាយករដ្ឋបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាប្រឈមចាំបាច់មួយចំនួន របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

  • រដ្ឋបាលស្រុកថ្មបាំង/
    08/06/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញបានចូលរួមកិច្ចប្រជុំជាមួយក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ

  • ហេង គីមឆន/
    08/06/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោក លី វឌ្ឍនា អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស ព្រមទាំងមន្រ្តីការិយាល័យជំនាញ បានទទួលស្វាគមន៍ លោក​ ជា​ សរៈវិទូ ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក និងមន្រ្តីបច្ចេកទេស​ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុងដើម្បីចូលរួម «ពិភាក្សាការងារ និងការបង្វែរថវិកាចូលរដ្ឋវិញ» នៅសាលប្រជុំ (ជាន់លើ) នៃមន្ទីរមុខងារសាធារណៈខេត្ត